Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ក្នុង​ហេតុការណ៍​បើក​ម៉ូតូ​លឿន បុក​ពីក្រោយ​ម៉ូតូ​ដឹក​អេតចាយ នៅ​ស្រុក​វាលវែង​

​ខេត្តពោធិ៍សាត់​៖ កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​នឹង​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​អេតចាយ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ ស្លាប់ និង​របួស លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ នៅ​ចំណុច​ស្រែ​តាំង​យ៉ ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​វាលវែង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ ១​គ្រឿង ម៉ាក HONDA BEAT ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1K-6247 ជិះ​គ្នា​២​នាក់ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​កន្លែងកើតហេតុ ក៏​ជ្រុល​ទៅបុក​យ៉ាង​ពេញទំហឹង​ចំ​ពីក្រោយ​ម៉ូតូ​សណ្តោង​រឺ​ម៉ក​អេតចាយ ម៉ាក WAVE អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទិស​ស្របគ្នា បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង ២​នាក់ ស្លាប់ និង​របួស​តែម្តង​។ រីឯ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រឺ​ម៉ក បាន​រត់​គេចខ្លួនបាត់​។

​ក្រោយពេល​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជូន​អ្នករងរបួស​ធ្ងន់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​។ ចំណែក​សព ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន