Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពេញ​១​សប្តាហ៍​នេះ​! រាជធានី​-​ខេត្ត​មួយចំនួន​របស់​កម្ពុជា ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​, ក្រសួង សូម​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ប្រចាំ​សប្តាហ៍ ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០៨-១៤ ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្នុង​រយៈពេល​នៃ​ការ​ព្យា​ការណ៍​អាកាសធាតុ​នេះ រាជធានី​ខេត្ត​ចំនួន​១១​របស់​កម្ពុជា ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង រួមមាន​ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,​ខេត្តស្វាយរៀង​, រាជធានី​ភ្នំពេញ​, ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​។​

​ក្រសួង​ធនធានទឹក បានបញ្ជាក់​នៅ​ព្រឹក ថ្ងៃទី​៧ សីហា នេះ ថា នៅក្នុង​ស​ប្ដា​ហ៏​ខាងមុខ កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​៖

* ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ខ្លាំង​
* ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) ដែល​អូសបន្លាយ​ពី​ប្រទេស​ភូមា កាត់​ប្រទេស​ថៃ , ឡាវ , នឹង​វៀតណាម រួច​នឹង​ចុះ​បន្តិច​មកលើ​កម្ពុជា​យើង​
* ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​មធ្យម​ទៅ​បង្គួរ​
* ខ្យល់​សមុទ្រ ( Sea Breeze )
* វិ​សម្ពាធ​ពីរ ដែល​មួយ​ស្ថិតនៅ​ខាងកើត​ក្បែរ ប្រទេស​ហ្វីលីពីន ដែល​បច្ចុប្បន្ន​បាន​បំប្លែង​ខ្លួន ទៅជា​ព្យុះ​ទី​១៣ ឈ្មោះ កុន សុន (STS CONSON ) ដែល​នឹងមាន​ដំណើរ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ខាងជើង និង​វិ​សម្ពាធ​សកម្ម​មួយទៀត ដែល​ស្ថិតនៅក្នុង​សមុទ្រ​ភាគ​ខាងកើត​ហ្វីលីពីន ធ្វើដំណើរ​ទៅលើ​មិនមាន​ឥទ្ធិពល​មកលើ​កម្ពុជា​យើង​ទេ ។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°C
– ផ្ទៃមេឃ​អួរ​អាប់​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ទន្ទឹម​នោះ បណ្តា​ខេត្ត​មួយចំនួន​មាន​ជាអាទិ៍​៖ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ​, ខេត្តកណ្តាល ,​ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
– ផ្ទៃមេឃ​អួរ​អាប់ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣៖ តំបន់​មាត់សមុទ្រ ៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
– ផ្ទៃមេឃ​អួរ​អាប់​មាន​ពពក អ័ព្ទ​ច្រើន នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​ខ្យល់​កន្ត្រាក់ និង​រលក​ខ្ពស់ៗ ។ ទន្ទឹម​នោះ​នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ក៏​អាច​មាននូវ​ជំនន់​ទឹកភ្លៀង​ផងដែរ ។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​សូម​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន