Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់​មេខ្យល់ ២​នាក់ ករណី​លួច​នាំ​ប្រជាពលរដ្ឋ​ខ្មែរ ១១​នាក់ ប៉ុនប៉ង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​

ខេត្តបាត់ដំបង​៖ កាលពី​យប់ ថ្ងៃទី ៥​ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ច្រកទ្វា​ព្រំដែន​អូរ​រំ​ដូ​ល ស្ថិត​ក្នុងភូមិ អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង មាន​ករណី​នាំ​ឆ្លងដែន​ដោយ​មិន​ស្របច្បាប់​មួយ បានកើត​ឡើង ដោយ​ជនសង្ស័យ​ជា​មេខ្យល់​ចំនួន ២​នាក់ បាន​លបលួច​នាំ​ពលរដ្ឋ​ចំនួន​១១​នាក់​រួមទាំង​កុមារ​ផង ប៉ុនប៉ង​ជ្រៀតចូល​ទៅក្នុង​ប្រទេស​ថៃ​។

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា លុះ​រហូតដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​រង្វង់​មូល​ផ្លូវបែក​ជា​បួន ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ទើប​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់​នេះ​បាន​។

​ជនសង្ស័យ ឈ្មោះ ឈួ​ម រ៉ា (​ហៅ ឆេះ​) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ពេជ្រ​ចិន្តា ខេត្តបាត់ដំបង និង​ឈ្មោះ យ៉ង អ៉ី​ម ហៅ មូល ភេទ​ប្រុស អាយុ ឲ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​អន្លក់ ឃុំ តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង ។

​ចំពោះ​ពលករ​ចំនួន​១១​នាក់ មាន​ស្រី​៥​នាក់ ក្មេង​តូច​៣​នាក់ ត្រូវបានធ្វើ​ការសាកសួ​រ​។ រីឯ​មេខ្យល់​ទាំង​២​នាក់ ត្រូវបាន​រៀ​ចំ​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្ត​បន្ត​តាមផ្លូវ​ច្បាប់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន