Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមតាលីបង់អញ្ជើញចិន និងរុស្ស៊ី ទៅចូលរួមពីធីប្រកាសរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

នៅពេលនេះដែរ ក្រុមតាលីបង់បានរៀបចំសមសភាព រដ្ឋាភិបាលថ្មីរួចរាល់ហើយ ដោយរងចាំប្រកាសជាផ្លូវការដើម្បីដឹកនាំប្រទេស ។ នៅថ្ងៃទី ៦ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Taliban Zabihullah Mujahid បានឲ្យដឹងថា សង្គ្រាមបានបញ្ចប់ហើយ រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ​។

នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី​៦ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់​ លោក​ Zabihullah Mujahid បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយ ចំណែកអ្នកដែលបន្តសង្គ្រាម​ប្រឆាំង​ក្រុមតាលីបង់គឺជាសត្រូវរបស់ប្រទេសជាតិ​និងប្រជាជនអាហ្វហ្គានីស្ថាន​។

នៅពេលនេះក្រុមតាលីបង់បានប្រកាសឲ្យដឹងថា​ ការរៀបចំប្រកាសរដ្ឋាភិបាលថ្មីបានរួចរាល់​ហើយ។ ជាមួយគ្នានេះក៏បានអញ្ជើញរុស្ស៊ី ចិន អ៊ីរ៉ង់ តួកគី  និងប្រទេសជាច្រើនទៀតចូលរួមនៅក្នុងការប្រកាសពីសមភាពរដ្ឋាភិបាលថ្មី ។

បណ្តាញទូរទស្សន​ Al Jazeera ​បានផ្សាយថា នៅក្នុងសាររបស់ក្រុមតាលីបង់ បានបញ្ជាក់ថា  តាលីបង់នឹងបង្កើតរបបដឹកនាំដែលសហគមន៍អន្តរជាតិ ក៏ដូចជាពលរដ្ឋ​ទទួលស្គាល់ ក្នុងការដឹកនាំប្រទេស។

ពាក់ព័ន្ធសង្គ្រាមនៅក្នុងតំបន់​ Panjshir  តំណាងក្រុមតាលីបង់បានឲ្យដឹងថា នឹងមិនមានជនស៊ីវិលស្លាប់ទៀតឡើយ ។ ជាមួយគ្នានេះដែរនឹងដំណើរការ អគ្គសនីយ៍ ប្រព័ន្ធអ៊ិនធឺណិត ឡើងវិញនៅក្នុងខេត្ត​ Panjshir ។ ចំណែកអាកាសយានទីក្រុងកាប៊ុល​នឹងដំណើរការទាំងស្រុងឡើងវិញ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន