Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ក្រាប​ករ​ណី​កែច្នៃ ជួញដូរ​គ្រឿងញៀន​ជិត ១០​គីឡូក្រាម ចាប់ខ្លួន​ជនជាតិ​ចិន ២​នាក់ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ហាញ​ពី​ករណី​បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១០​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅ​ថ្មី កម្លាំង​សមត្ថកិច្ច​ជំនាញ បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត​ឈានទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ នៅ​ចំណុច​ផ្ទះ​លេខ​១៥B បន្ទប់​លេខ​២A(​ខុន​ដូ​) ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​បឺ​ង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ដោយ​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ គឺ​ឈ្មោះ YE YU SONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៨១ ជនជាតិ​ចិន និង​ឈ្មោះ លីង វេ (LIN WEI) ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជន​ជាតិចិន​ដូចគ្នា​។

​ចំណែក​វត្ថុតាង​រិ​ប​អូស​បាន​៖ អ៊ិ​ច​ស្តា​ស៊ី (MDMA) ៦kg ៥៤៦,៦៥g, មេ​តំ​ហ្វេ​តា​មីន (ICE) ១kg ០៨៥,៣៥g, អំ​ហ្វេ​តា​មីន ៦០៨,៣៣g, កេ​តា​មីន​(Ketamine) ២២៨,៨៩g, នី​មេ​តា​ហ្សេ​ប៉ា​ម​(Nimetazepam) ១kg ៥០៣,៨៨g សរុប​ទម្ងន់ ៩kg ៩៧៣,១០g, សារធាតុ​គីមី ៤kg ៦៨៤,៧០g, ទូរស័ព្ទ ២​គ្រឿង និង​ឧបករណ៍​កែច្នៃ​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ខាងលើ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...