Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បិទ​ចរាចរ​រថយន្ត​ធុន​ធ្ងន់ លើផ្លូវ​មួយចំនួន ក្នុង​ក្រុង​តាខ្មៅ​!

​ខេត្តកណ្តាល​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការបិទ​ចរាចរ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ នៅលើ​កំណាត់​ផ្លូវ​លេខ​២០៦, ២០៩, ១០៨, ១០៩, ១១០ និង​កំណាត់​ផ្លូវជាតិ​លេខ​២១ ចាប់ពី​រង្វង់​មូល​លោកតា​ខ្មៅ ដល់​ផ្លូវជាតិ​លេខ​២១​បេ (១១៥) ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃ​១៥ ខែកញ្ញា ឆ្នាំ​២០២១​។​

​បើតាម​សេចក្តីជូនដំណឹង នា​យប់​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ បានឱ្យដឹងថា «​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង ដែល​បាន​នឹង​កំពុង​ជន​លិច​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​តាខ្មៅ និង​ដើម្បី​ជៀសវាង​ការខូចខាត​ដល់​ផ្លូវថ្នល់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល សូម​ធ្វើ​ការបិទ​ចរាចរ​រថ​យន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងអស់ នៅលើ​កំណាត់​ផ្លូវ​លេខ​២០១, ២០៩, ១០៨, ១០៩, ១ ១០ និង​កំណាត់​ផ្លូវជាតិ​លេខ​២១ ចាប់ពី​រង្វង់​មូល​លោកតា​ខ្មៅ ដល់​ផ្លូវជាតិ​លេខ​២១​បេ​(១១៥) ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១»៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...