Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នគរបាល​រា​ជធានី​ភ្នំពេញ បដិសេធ​សារព័ត៌មាន​បរទេស VOD ចុះផ្សាយ​ថា មាន​ករណី​គំរាម​ចាប់ខ្លួន​អ្នកការពារ​បរិស្ថាន នៅ​សង្កាត់​បឹងទំពន់​១ ខណ្ឌមានជ័យ​

​ភ្នំពេញ​៖ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បំភ្លឺ និង​បដិសេធ​លើ​ការចោទប្រកាន់​ខុសពី​ការពិត​មកលើ​សមត្ថកិច្ច តាមពិត​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អ​ជ្ញា​រ​មូលដ្ឋាន​សង្កាត់​បឹងទំពន់​១ បាន​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​នៅតាម​បន្ទប់​ជួល​នៅ​សង្កាត់​បឹងទំពន់​១ ដោយសារ​មាន​ជនសង្ស័យ​លើ​បទល្មើស​ឆក់​រត់​ចូលក្នុង​ទីតាំង ដូច​បានបញ្ជាក់​ខាងលើ ពេល​កំពុង​អនុវត្ត​ការងារ​ក៏មាន​យុវជន​២​នាក់ ចេញមក​ថត​សកម្មភាព​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​ដោយ​ពុំមាន​ការអនុញ្ញាតិ ដោយ​ឃើញ​ដូច្នេះ​សមត្ថកិច្ច​ជំនាញ ក៏បាន​ធ្វើការ​ណែនាំ​អប់រំ និង​ឱ្យ​លប់​រូបនេះ​ចេញ​វិញ ដោយ​មិនបាន​ធ្វើការ​ឃាត់ខ្លួន ឬ​ដាក់ទោស​អ្វី​ឡើយ​។

​ក្នុងនាម​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​អំពាវនាវ​ដល់​គ្រប់​សារព័ត៌មាន​ជាតិ អន្តរជាតិ និង​សាធារណៈជន​ទាំងអស់ មុននឹង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន សូម​ធ្វើការ​ស្រាវជ្រាវ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដោយ​កុំ​ធ្វើការ​សន្និដ្ឋាន​ដោយ​អត្តនោម័ត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កងកម្លាំង​នគរបាលជាតិ និង​ធ្វើឱ្យមាន​ការវាយតម្លៃ​អវិជ្ជមាន ចំពោះ​កិច្ចប្រតិបត្តិការ​របស់​សមត្ថកិច្ច ដែល​អំពើ​នេះ​គួរតែ​ត្រូវបាន​បញ្ឈប់​ជាបន្ទាន់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន