Connect with us

Hi, what are you looking for?

អន្តរជាតិ

ឥណ្ឌូនេស៊ី​៖ ឆេះ​ពន្ធនាគារ ស្លាប់​អ្នកទោស​ជាង ៤០​នាក់

​ប្រទេស​ឥណ្ឌូនេស៊ី​៖ អគ្គិភ័យ​មួយ បាន​ឆាបឆេះ ក្នុង​អគារ​មាន​មនុស្ស​ច្រើន នៃ​ពន្ធនាគារ​មួយកន្លែង ក្នុង​ខេត្ត Banten ប្រទេស​ឥណ្ឌូនេស៊ី នៅ​ព្រឹក​ថ្ងៃទី​៨ កញ្ញា​នេះ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤១​នាក់ របួស​មនុស្ស​រាប់សិប​នាក់​ទៀត នេះ​បើតាម​មន្ត្រី​ផ្លូវការ​បញ្ជាក់​។​

​អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​ច្បាប់​និង​សិទ្ធិមនុស្ស លោកស្រី Rika Aprianti បាន​និយាយថា អគ្គិភ័យ ដែល​បាន​កើតឡើង នៅវេលា​ម៉ោង ១​និង​២​យប់ រំលង​អ​ធ្រា​ត នៅ​អគារ Tangerang ត្រូវបាន​អាជ្ញាធរ​បាញ់​ពន្លត់​ហើយ តែ​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន​បន្តទៀត​។​

​លោកស្រី Rika បន្តថា មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​ស្ថិតក្រោម​ការស៊ើបអង្កេត​។ អ្នកស្លាប់​សុទ្ធតែជា​អ្នកទោស ហើយ​មនុស្ស​៨​នាក់​ទៀត​រងរបួស​ធ្ងន់​ធ្ង​រ និង​៧២​នាក់ រងរបួស​ស្រាល​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន