Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន អំពាវនាវ​ដល់​ពលរ​ដ្ឋ បន្ត​ការចូលរួម​ប្រមូល​សំណល់​ថ្មពិល​!

​សំណល់​ថ្មពិល​ត្រូវបាន​ចាត់ទុកជា​សំណល់​គ្រោះថ្នាក់​ដោយសារ​សំណល់​នេះ​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ពពួក​លោ​ហះ​ធ្ងន់ មាន​ជាអាទិ បារត សំណ កាត់ម្ញ៉ូម ស​ង្ក័​សី និង នី​កែ​ល ។ សារធាតុ​គ្រោះថ្នាក់​ដែលមាន​ផ្ទុក​នៅក្នុង​សំណល់​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន នៅពេល​សាយភាយ​ចូលទៅក្នុង​បរិស្ថាន​តាមរយះ​ការ​ទុកដាក់​សំណល់​នេះ​មិនបាន​ត្រឹមត្រូវ ។

​ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​សារធាតុ​គ្រោះថ្នាក់​ពី​សំណល់​ថ្មពិល​ចូលទៅក្នុង​បរិស្ថាន និង ដើម្បី​ការពារ​សុខភាព​មនុស្ស សូម​វេច​ខ្ចប់ និង​យក​សំណល់​ថ្មពិល​មក​ទុក​ក្នុង​ធុង​ដែល​ក្រសួងបរិស្ថាន បានដាក់ នៅតាម​បុរី ស្ថានីយ​ប្រេង​ឥ​ន្ធះ ផ្សារ​ទំនើប ។ ​កន្លងមក​ក្រសួងបរិស្ថាន​បានដាក់​ធុង​ប្រមូល​ថ្មពិល​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ស្ថានីយ៍​ប្រេង​ឥ​ន្ធះ​ភី​ធី​ធី (​និរោធ បូកគោ វត្ត​នាគ​វ​ន្ត័ និង ផ្សារ​តូច ) ផ្សារ​ទំនើប​អេ​អន​១ ន​រត្ត​ម​ជី​ម​ម៉ុង​ម៉​ល់ និង​ផ្សារ​ទំនើប​ជី​ម​ម៉ុង​បាក់​ទូក​។​

​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ ក្រសួងបរិស្ថាន បានដាក់​ធុង​ប្រមូល​ថ្មពិល​បន្ថែម​នៅតាម​ទីតាំង​ផ្សារ​ទំនើប ចំនួន ៨​ទៀត រួមមាន ផ្សារ​ទំនើប សូរិយា ផ្លា​ហ្សា ឡាក់​គី Exchange Square Eden Garden អូ​ឡាំ​ព្យា ស្ទឹងមានជ័យ​ថ្មី និង​ធី​ខេ ហើយនឹង​នៅ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ និង​តេ​លា ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ យក​សំណល់​ថ្មពិល​មក​ទុក​ក្នុង​ធុង​ប្រមូល​ថ្មពិល​។ នៅពេល​ខាងមុខ ក្រសួងបរិស្ថាន នឹង​បន្ត​ពង្រីក​វិសាលភាព​នៃ​ការដាក់​ធុង​ថ្មពិល​នេះ​តាម​ទីតាំង​សំខាន់ៗ​បន្ថែមទៀត​នៅតាម​បណ្តារ​ខេត្ត​ទូទាំងប្រទេស​។

​ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូម​ថ្លែង​អំណរ​ដល់​ម្ចាស់​ទីតាំង និង​ប្រជាពលរដ្ឋ ដែល​បានផ្តល់​កិច្ចសហការ និង​ការចូលរួម​ក្នុងការ​អនុវត្ត​គម្រោង​ប្រមូល​សំណល់​ថ្មពិល​។ ក្រសួងបរិស្ថាន សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការចូលរួម និង​ជួយ​ផ្សព្វផ្សាយ​អំពី​គម្រោង​ប្រមូល​សំណល់​ថ្មពិល​នេះ ដើម្បី​បរិស្ថាន​យើង គ្មាន​សំណល់​ថ្មពិល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន