Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្នងការ​រាជធានី​ភ្នំពេញ ស្រាយ​បំភ្លឺ​ករណី​មន្ត្រី​អន្តរាគមន៍​ខណ្ឌ​៧​មករា បង្ក​របួស​ដល់​ស្ត្រី​ម្នាក់ បណ្តាលឱ្យ​បែកក្បាល ក្នុងករណី​ល្មើសច្បាប់​ចរាចរណ៍​

ភ្នំពេញ​៖ សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ករណី​ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ខណ្ឌ​៧​មករា​។​

​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ៖

១.​មន្ត្រី​អន្តរាគមន៍​ដែល​បាន​បង្ក​ការរង​របួស​ដល់​ស្ត្រី​ម្នាក់​បណ្តាល ឱ្យ​បែកក្បាល​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បន្ទាប់ពី​ពេល​កើតហេតុ​រួច​។​

២.​បើ​ស្រាវជ្រាវ​ហើយ​ឃើញថា​មាន​កំហុស មន្ត្រី​បង្ក​នឹងត្រូវ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ក៏ដូចជា​ការអនុវត្ត​វិន័យ​កងកម្លាំង ផងដែរ​។​

៣.​ចំពោះ​អ្នកបើកបរ​ល្មើសច្បាប់ បើកបរ​គេច​ពី​សមត្ថកិច្ច​ក៏​នឹងត្រូវ​អនុវត្ត​តាមច្បាប់​ផងដែរ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន