Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ ប្រកាស​ករណី​ឆ្លង​កូ​វីដ​ប្រចាំថ្ងៃ កើនឡើង​វិញ​ជាង ១៦ ០០០​នាក់​

ថៃ​៖ ក្រសួងសុខាភិបាល​ប្រទេស​ថៃ បានប្រកាស នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ កញ្ញា ២០២១​នេះ​ថា ថៃ​បាន​រកឃើញ​ឆ្លង​កូ​វីដ​១៩ ករណី​ថ្មីៗ​ចំនួន​១៦០៣១​នាក់​បន្ថែមទៀត ស្លាប់​២២០​នាក់ ក្នុងពេល​២៤​ម៉ោង​មកនេះ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​ជាការ​កត់សម្គាល់ នេះ​គឺជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​កើនឡើង​វិញ បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​មានការ​ធ្លាក់ចុះ ក្រោយ​ម​១៤០០០​នាក់​នោះ​។​

​ចាប់តាំងពី​កើតមាន​កូ​វីដ​១៩ តាំងពី​ដើមឆ្នាំ​២០២០​មក ថៃ​មាន​ឆ្លង​សរុប កើន​ដល់ ១,៣៣៨,៥៥០​នាក់​ហើយ ព្យាបាល​ឲ្យ​ជាសះស្បើយ ចំនួន ១, ១៨១,៧៨១​នាក់ ស្លាប់​វិញ កើន​ដល់ ១៣៧៣១​នាក់​ហើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន