Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី Delta សរុប ៣ ៧៣១​នាក់​ហើយ​!

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ Delta ចំនួន ៣ ៧៣១​នាក់​ហើយ គិត​រហូតដល់​ពេលនេះ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ «​ឌែ​លតា​» ត្រូវបាន​រកឃើញ​នៅ​រាជធានី​ខេត្ត​ចំនួន​២៤ នៅ​ទូទាំងប្រទេស លើកលែងតែ​ខេត្ត​កែប​មួយ​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​រាជធានី​ភ្នំពេញ មាន​ចំនួន​ច្រើនជាងគេ​រហូតដល់ ១ ២៥៦​ករណី​។ ក្រៅពីនោះ​មាន​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ ខេត្តកណ្តាល ត្បូងឃ្មុំ និង​ខេត្តស្ទឹងត្រែង​ជាដើម ដែលមាន​អត្រា​ឆ្លង​ខ្ពស់​។​

​ជាមួយគ្នា ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក​ជាថ្មី និង​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណជន​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ការពារ​ខ្លួន កុំ​ភ្លេចខ្លួន​ឱ្យសោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅរ​បស់​ខ្លួន​ឱ្យស្រប​តាម​ពាក្យស្លោក​ដែលថា «​រៀន​រស់នៅ​ធម្មតា​ជាមួយ​វីរុស​កូ​វីដ​-១៩ តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង ជំងឺ​កូ​វីដ​-១៩»​។ ការធ្វើ​បែបនេះ​សំដៅ​បង្ការ គ្រប់គ្រង និង​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​វីរុស​កូ​វីដ​-១៩ ជាពិសេស​ពពួក​ប្រភេទ​បំប្លែង​ថ្មី​នេះ ឬក៏ ប្រភេទ​ថ្មី​ផ្សេងទៀត ដែល​អាច​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ជាយថាហេតុ​ណាមួយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន