Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង ៦៦០​នាក់ និង​មាន​ស្លាប់ ១២​នាក់ នៅ​កម្ពុជា​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ៦៦០​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៤១៧​នាក់ និង​មាន​អ្នកស្លាប់​ថ្មី​កើន ១២​នាក់​ទៀត​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៦៦០​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ១២២​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី ៥៣៨​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៩៨ ១៨៤​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៩២ ៩១២​នាក់ និង​អ្នកស្លាប់​កើនឡើង ២ ០១៩​នាក់​ហើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន