Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នគរបាល​ស្រុក​កណ្តៀង ឃាត់ខ្លួន​បុរស​ម្នាក់ ដកហូត​គ្រឿងញៀន ៣​កញ្ចប់​

​ខេត្តពោធិ៍សាត់​៖ កាលពី​រសៀល ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ស្រុក​កណ្តៀង បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ភូមិ​អន្លង់​ហាប ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

​តាម​របាយការណ៍​រប​ស់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​កែវ សុជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

​ចំណែក​វត្ថុតាង​ដកហូត​បាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​គ្រឿងញៀន​ចំនួន ០៣​កញ្ចប់ (​តូច​មាន​ចំនួន ០២​កញ្ចប់ និង​ធំ​មាន​ចំនួន ០១​កញ្ចប់​) មាន​ទម្ងន់​សរុប​ចំនួន ១៥.០៧​ក្រាម​ថ្លឹង​ទាំង​សំបក​ថង់ និង​ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន