Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្មេង​តូច​ម្នាក់ ធ្លាក់​អណ្តូងទឹក​លង់​ស្លាប់ យ៉ាង​អាណោចអាធម៌​

​ខេត្តបាត់ដំបង​៖ ក្មេងប្រុស​ម្នាក់ បាន​លង់ទឹក​អណ្តូង​ស្លាប់​យ៉ាង​អាណោចអាធម៌ កាលពី​រសៀល ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​ចំណុច​ក្រុម​៤ ភូមិ​អំពិល ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​ក្មេងរងគ្រោះ​ឈ្មោះ ប្រុស រ័ត្ន​ធី ភេទ​ប្រុស អាយុ​១​ឆ្នាំ រស់នៅ​ភូមិ អំពិល​ឃុំ អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ មូលហេតុ​គឺ​រត់​លេង​ក្បែរ​អណ្តូងទឹក ទើប​បណ្តាល​ឲ្យ​ធ្លាក់ចូល​លង​ស្លាប់​តែម្តង​។​

​ក្រោយពេល​កើតហេតុ សព​ក្មេងរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន