Connect with us

Hi, what are you looking for?

អន្តរជាតិ

ទីក្រុងបាងកកនិងខេត្តចំនួន៤នឹងបើកទ្វារទេសចរណ៍នៅថ្ងៃទី​១ខែតុលាឆ្នាំ​២០២១

រដ្ឋាភិបាលថៃកាលពីថ្ងៃទី ៩ខែកញ្ញាបានប្រកាសថា រាជធានីបាងកកនឹងខេត្តចំនួន​៤ផ្សេងទៀតគឺ Chonburi, Phetchaburi, Prachuap Khiri Khan​ និង Chiang Mai និងបើកទ្វារស្វាគមន៍អ្នកទេសចរចាប់ពីថ្ងៃទី​១ខែតុលាខាងមុខ សម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក​ Thanakorn Wangboonkongchana ដំណាក់កាលទីពីរនៃការបើកទ្វារប្រទេស ក្រោយការទទួលបានជោគជ័យ ក្រោយការបើកទ្វារទេសចរណ៍ដំណាក់កាលទីមួយនៅ តំបន់  Phuket, Phang Nga, Krabi និង Surat Thani ក្នុងរយៈពេល ២ខែកន្លងមក។

តាមគម្រោងការបើកទ្វារដំណាក់កាលទីបី នឹងចា់បផ្តើមឡើងនៅពាក់កណ្តាលខែតុលា ទៅលើខេត្តចំនួន​២១ ។ ការបើកទ្វារទេសចរណ៍ដំណាក់កាលទី៤ នឹងចាប់ផ្តើមឡើងនៅខែមករាឆ្នាំ​២០២២​ដើម្បីទាកទាញទេសចរណ៍ ដំណើរការសេដ្ឋកិច្ចជាតិល្អប្រសើរឡើងវិញ។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃទី​១០ខែកញ្ញាថា នៅទូទាំងប្រទេសរកឃើញករណីវិជ្ជមានកូវីដ ចំនយន14.403 នាក់ និងស្លាប់តែ ១៨៩នាក់ប៉ុណ្ណោះ ក្នុងរយៈពេល​២៤ម៉ោង ។ ករណីស្លាប់បានថយចុះក្រោម២០០នាក់ ដោយកាលពីចុងខែសីហាមានអ្នកស្លាប់ជាង ៣០០នាក់ក្នុងមួយថ្ងៃ។

ក្រសួងសុខាភិបាលថៃ បានស្នើកាត់បន្ថយការរិតត្បិត ទប់ស្កាត់ការឆ្លងកូវីដ ១៩ នៅក្នុងតំបន់មួយចំនួន ក្នុងនោះអនុញ្ញាតឲ្យមណ្ឌលចាសជរាទទួលអ្នកពលរដ្ឋមានអាយច្រើនចូលទៅថែទាំងសុខាភិបាល​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន