Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិន៖វិស័យទេសចរណ៍ក្នុងស្រុកបានដំណើរការឡើងវិញយ៉ាងល្អ ក្នុងឱកាសបុណ្យសែនព្រះខែ

ថ្ងៃសម្រាក់បុណ្យសែនព្រះខែនាពេលខាងមុខ ពលរដ្ឋចិនរាប់សិបលាននាក់បាននាំគ្នាធ្វើដំណើរកម្សាន្តដើម្បីសម្រាប់លម្ហែរកាយ ក្រោយការតានតឹងដោយបិទខ្ទប់បណ្តាលមកពីការឆ្លងកូវីដ ១៩ ។   ពេលនេះវិស័យទេសចរណ៍ក្នុងស្រុករបស់ចិនបានដំណើរការឡើងវិញ ទាំងស្រុង ខណៈចំនួនការកក់បន្ទប់សម្រាក់សម្រាប់ ថ្ងៃសម្រាប់សែនព្រះខែ កើនឡើងខ្ពស់មិនធ្លាប់មាន។

តាមតួលេខរបស់ Trip.com បានផ្សាយថា ក្រោយការរិតត្បិតធ្វើដំណើពីខេត្តមួយទៅកាន់ខេត្តមួយត្រូវបានលុបចោល ពលរដ្ឋចិនមានកក់សំបុត្រសម្រាប់ទេសចរណ៍ ក្នុងឱកាសបុណ្យសែនព្រះខែ នាពេលខាងមុខ។ ក្រុមហ៊ុនទេសចរណ៍ LY.com បានឲ្យដឹងថា តាមការវាយតម្លៃនឹងមានពលរដ្ឋចិនដល់ទៅ ៨០០លាននាក់នឹងធ្វើដំណើកម្សាន្តក្នុងឱកាសឈប់សម្រាក់បុណ្យសែនព្រះខែ។

តាមការផ្សាយរបស់​ Trip.com Group ចាប់តាំងពីថ្ងៃទី ២៣ខែសីហា ដល់ថ្ងៃទី ៦ខែកញ្ញា ចំនួនពលរដ្ឋកក់សំបុត្រទេសចរណ៍ ឆ្លងខេត្ត កើនឡើងដល់ទៅ ៣៦៥%​ក្នុងនោះ Tour ទេសចរណ៍ឯកជនកើនឡើងដល់ទៅ ៥៥០%។

ដូចគ្នានេះដែរ ចំនួនកក់បន្ទប់សណ្ឋាគារទៅកាន់តំបន់ទេសចរណ៍ ខេត្ត Hainan និង Sichuan កើនឡើង ៣២៣%និង ៥២៨% បើប្រៀបធៀបនឹង២សប្តាហ៍មុន។ ចំណែកការទិញសំបុត្រយន្តហោះធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កើនឡើង ៨ដងផងដែរបើប្រៀបធៀបនិង ២សប្តាហ៍មុននេះ។ ជាមួយគ្នានេះដែរ តម្លៃសំបុត្រយន្តហោះក៏បានកើនឡើង២០%ផងដែរ។

តាមសារព័ត៌មាន​ SCMP ​បានផ្សាយថាចំនួនអ្នកទេសចរ​កក់បន្ទប់កើនឡើង បានបង្ហាញយ៉ាងច្បាស់ថា វិស័យទេសចរណ៍ក្នុងស្រុកបានដំណើរការឡើងវិញហើយ ​ក្រោយការផ្អាកដោយសារតែការឆ្លងវីរុសបំប្លែងថ្មី ដែលតា​។ នៅពេលនេះការឆ្លងក្នុងសហគមន៍ប្រទេសចិនមិនមានឡើយ មានតែករណីនាំចូលពីក្រៅតែប៉ុណ្ណោះ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន