Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកសារ​ចំនួន​៦ ត្រូវ​ចុះហត្ថលេខា កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន នៅ​កម្ពុជា​

​ភ្នំពេញ​៖ មុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នា​ល្ងាច​ថ្ងៃអាទិត្យ ទី​១២ ខែកញ្ញា ឆ្នាំ​២០២១ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​កម្ពុជា​-​ចិន នៅ​វិមាន​សន្តិភាព លើ​ឯកសារ​ចំនួន​៦​។​

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកសារ​ទាំង​៦​នោះ​រួមមាន​៖

​ទី​១៖ លិខិត​ប្រគល់​-​ទទួល សម្ភារ​មនុស្សធម៌​ក្នុង​វិស័យ​បោសសម្អាត​មីន ដោយ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ និង ឯកឧត្ដម វ៉ាង វិ​ន​ធៀន (WANG Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ទី​២៖ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីអំពី​ការគាំទ្រ​មន្ទីរពេទ្យ​ដៃគូរ រវាង​គណៈកម្មាធិការ​សុខាភិបាល​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ ឯកឧត្ដម ម៉ម ប៊ុនហេង និង​ឯកឧត្ដម វូ ហ្សី​ន​ហាវ ( Wu Jianghao) ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ទី​៣៖ លិខិត​ប្រគល់​-​ទទួល​បរិក្ខារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត រវាង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ ឯកឧត្ដម ម៉ម ប៊ុនហេង និង ឯកឧត្ដម គៀន ខឹ​មីង (H.E. Qian Keming) អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ទី​៤៖ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន​១,៧៥០,០០០,០០០​យ័ន​ចិន (​ប្រមាណ ២៧០​លាន​ដុល្លារ​អាមេរិក​) ដោយ ឯកឧត្ដម វ​ង្សី វិស្សុត និង​លោក ដេ​ង បូ​គិ​ង (Deng Boqing) អនុប្រធាន​ភ្នាក់ងារ​អភិវឌ្ឍន និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ទី​៥៖ លិខិត​ប្រគល់​-​ទទួល​ថវិកា​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការងារ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ដោយ​ឯកឧត្ដម វ​ង្សី វិស្សុត និង​លោក ដេ​ង បូ​គិ​ង (Deng Boqing) អនុប្រធាន​ភ្នាក់ងារ​អភិវឌ្ឍន និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ទី​៦៖ កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​បស់​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង ដោយ​លោក សុខ សូកេន និង​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...