Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជិះ​ម៉ូតូ​លឿន ជ្រុល​បុក​បង្កាន់ដៃស្ពាន ដួល​ស្លាប់​ម្នាក់​ភ្លាមៗ នៅនឹងកន្លែង​!

​ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ខ្លួនឯង ខណៈ​បើក​ម៉ូតូ​លឿន ហើយ​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន កាលពី​យប់ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ស្ពាន​ក្រសារ (​ផ្លូវ​កោង​) ក្នុងភូមិ​ចុង​ខ្លុង ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​បុរស​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ពោធិ៍សាត់ 1. K 5794 ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​ផ្លូវ​កោង ស្ពាន​ក្រសារ ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន ធ្លាក់ចូល​ទៅក្នុង​ទឹក បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​តែម្តង​។​

​ជនរងគ្រោះ ឈ្មោះ ទាំ វណ្ណសូត្រ អាយុ ២៧​ឆ្នាំ ភេទ​ប្រុស ជនជាតិ ខ្មែរឥស្លាម រស់នៅ​ភូមិ ចុង​ខ្លុង ឃុំ អូរសណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ សាកសព ត្រូវ​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​រួច ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន