Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើសុំ​ឲ្យ​ចិន ជួយ​ជំរុញ​ការនាំចេញ​កសិក​ផល​កម្ពុជា ទៅកាន់​ប្រទេស​ចិន ឲ្យ​កាន់តែច្រើន

ភ្នំពេញ​៖ កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន បាន​ធ្វើជា សហប្រធាន​ជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ (GACC)​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លើក​ទី​៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS)​។

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ជម្រាបជូន​អង្គប្រជុំ​ពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ជាពិសេស​ការ​ធ្វ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​អោយ​កាន់តែ​ជឿនលឿន​មួ​យក​ម្រឹត​ថែមទៀត​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រី​អគ្គ​រដ្ឋបាល​គយ (GACC)​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជួយ​ពង្រីក និង​ព​ន្លឿ​ន​លើ​ការចុះ​ពិធីសារ​លើ​មុខ​ដំណាំ​ផ្សេងៗ​ទៀត ដើម្បី​ជំរុញ​ការនាំចេញ​កសិក​ផល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​អោយ​កាន់តែច្រើន ដើម្បី​ឆ្លើយតប ទៅតាម​ការប្តេជ្ញាចិត្តរ​បស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​។​

​អង្គប្រជុំ​បានកត់សម្គាល់​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​ចិន លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) សម្រាប់​ឆ្នាំ​២០១៩-២០២០ ដោយ​ពិចារណា​ពី​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ដោយ​ការ​រាតត្បាត​សកល​នៃ​ជំងឺ កូ​វីដ​-១៩​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​បន្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) រវាង អាស៊ាន​និង​ចិន ដើម្បី​សម្រួល​ដល់​លំហូរ​ស្បៀង និង​ផលិតផល​កសិកម្ម ឆ្លង​ព្រំដែន​នៅក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​

​អង្គប្រជុំ​បានអនុម័ត​ផែនការ​សកម្មភាព​អាស៊ាន​-​ចិន ស្តីពី​អនាម័យ និង​ភូតគាម​អនាម័យ (SPS) សម្រាប់​ឆ្នាំ​២០២២-២០២៣ ដែល​រួមមាន សកម្មភាព​ក្នុង​ការពារ​សុវត្ថិភាព​ស្បៀង រុក្ខជាតិ និង​សុខភាព​សត្វ និង​ផ្តោត​សំខាន់​ទៅលើ i) ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​ជូនដំណឹង និង​ប្រព័ន្ធ​ទំនាក់ទំនង ii) ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ភាគី​ពាក់ព័ន្ធ iii) រៀបចំ​ការបណ្តុះបណ្តាល​, សិក្ខាសាលា​, សន្និសីទ និង​សកម្ម​ភាពស្រដៀងគ្នា​សម្រាប់​ការកាត់បន្ថយ​គម្លាត​ការអភិវឌ្ឍ​នៅក្នុង​អាស៊ាន និង​ប្រទេស​ចិន iv) ការសិក្សា​ស្រាវជ្រាវ​រួមគ្នា និង v) ការបង្កើត​យន្តការ​ស​ម្រា​ប់​ពិគ្រោះ​យោបល់​។

​អង្គប្រជុំ​បាន​ឯកភាព​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន លើក​ទី​៨ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ (SPS) នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២៣៕

⁠​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន