Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវ​ឲ្យ​បញ្ឈប់​ការលក់ដូរ​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​!

​ខេត្តសៀមរាប​៖ ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​។​

​សូមបញ្ជាក់ថា ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ គឺជា​តំបន់​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់ៗ ដែល​ត្រូវការ​កិច្ចការពារ​កម្រិត​ខ្ពស់បំផុត (​តំបន់​១) និង​ជា​តំបន់​សម្បូរ​សំណល់​បុរាណវត្ថុ ដែល​ត្រូវការពារ​ទប់ទល់​នឹង​នឹង​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការអភិវឌ្ឍន៍​មិន​សមស្រប​(​តំបន់​២)​។

​ការលក់​ទិញ​ដីធ្លី​ក្នុង​តំបន់​ទាំងនេះ គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២​។​

​ដើម្បី​បានដឹង​អំពី​ទីតាំង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ឲ្យ​បានច្បាស់លាស់ សូម​ទាញយក​ផែនទី​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ដាក់ចូល​ក្នុង​កម្ម​វិធី​Google Earth​នៃ​ទូរ​សព្ទ​ដៃ​ឬ​កុំព្យូទ័រ​របស់លោក​អ្នក​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...