Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រកឃើញ​គ្រូ និង​បុគ្គលិក​អប់រំ ២៤​នាក់​នៅ​រាជធានី​ភ្នំពេញ វិជ្ជមាន​កូ​វីដ​-១៩

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រកាស រកឃើញ​គ្រូ និង​បុគ្គលិក​អប់រំ ចំនួន ២៤​នាក់​នៅ​រាជធានី​ភ្នំពេញ វិជ្ជមាន​កូ​វីដ​-១៩ ក្នុងចំណោម​គ្រូ និង​បុគ្គលិក​សរុប ១០៤៤៣​នាក់ ដែល​បានធ្វើ​តេស្តរ​ហ័សរ​កកូ​វីដ​-១៩ មុន​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ សម្រាប់​ថ្នាក់​ទី​៩ និង​ទី​១២​នៅ​ថ្ងៃទី​១៥ កញ្ញា ២០២១​។​

​សេចក្ដីប្រកាស​ព័ត៌មាន រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ជា​សេនាធិការ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ សម្រេចបាន​កិច្ចការ​សំខាន់ៗ​ ក្នុងការ​ត្រៀមលក្ខណៈ​សម្បត្តិ​សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...