Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការបើក​សាលារៀន​ឡើងវិញ នៅ​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​តម្រូវ​ឲ្យ​មាន​ការបិទ​សាលារៀន​មួយរយៈ​នាពេល​កន្លងមក​។ រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ដំណើរការ​សាលារៀន​ឡើងវិញ​ជាង​២០០​កន្លែង ពី​កម្រិត​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ​នា​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០២១​។ សាលារៀន​ទាំងនោះ​ត្រូវបំពេញ​ទៅតាម​លក្ខ​ខ័​ណ្ឌ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល ជាពិសេស​សិស្ស​ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ផងដែរ​។​

​សូមបញ្ជាក់ថា ក្នុងពេល​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ ក្រសួង​អប់រំ ក៏បាន​ណែនាំ​ឲ្យ​សាលារៀន​និ​មួយៗ ត្រូវ​រៀបចំ​បន្ទប់​សុខភាព​ក្នុង​គ្រឹះស្ថានសិក្សា ដោយ​បំពាក់​នូវ​សម្ភារៈ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម និង​ឧបករណ៍​វាស់​ស្ទង់កម្តៅ ម៉ាស់ ទឹក​អាល់កុល ឬ​អាល់កុល​ជែ​ល សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ក្នុងនោះ គ្រូ និង​សិស្ស ត្រូវ​ពាក់​ម៉ាស់ ដែល​អាច​បង្ការ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវ​ទុកដាក់​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ បន្ទាប់ពី​ប្រើប្រាស់​រួច​។ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​ទឹកស្អាត និង​សាប៊ូ ឬ​ទឹក​អាល់កុល ឬ​អាល់កុល​ជែ​ល ពេល​ចូល​បរិវេណ​គ្រឹះស្ថានសិក្សា មុន​ចូល​បន្ទប់រៀន​តាម​បណ្តុំ មុនពេល​បរិភោគ​អាហារ បន្ទាប់ពី​ក្អក ឬ​កណ្តាស់ ក្រោយពេល​ចេញពី​បង្គន់​អនាម័យ​ឲ្យ​បាន​ញឹកញាប់​។​

​ក្រសួង​អប់រំ ក៏បាន​ណែនាំ​ឲ្យ​សាលារៀន ត្រូវ​រៀបចំ​ឲ្យ​មាន​គម្លាត​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង​រៀន​តាម​បណ្តុំ ក្នុង​គ្រឹះស្ថានសិក្សា រួមទាំង​ទីតាំង​តុ កៅអី ក្នុង​បន្ទប់រៀន យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពីគ្នា ដោយ​កំណត់​រូបភាព ជាការ​រៀន​តាម​បណ្តុំ ដែលមាន​ចំនួន​តិចជាង ១៥​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន