Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​៦​ឆ្នាំ ដល់​១២​ឆ្នាំ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១!

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​៦​ឆ្នាំ ដល់ ១២​ឆ្នាំ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​សារ​សម្លេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទទួលបាន​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ការបើក​យុទ្ធនាការ​នេះ ត្រូវធ្វើ​នៅ​ទូទាំងប្រទេស ហើយនឹង​ត្រូវ​ប្រកាស​បើក​នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​សុក្រ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ​។​

​ជាមួយគ្នា សម្តេច ស្នើឱ្យ​មន្ត្រី​ពាក់ព័ន្ធ​នឹង​សុខាភិបាល រៀបចំ​វ៉ាក់សាំង និង​ក្រុមគ្រូពេទ្យ សម្រាប់​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ ដែលមាន​ចំនួន​ប្រមាណ​១.៩​លាន​នាក់​នៅ​ទូទាំងប្រទេស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ជំហាន​បន្ទាប់​ទៀត រាជរដ្ឋាភិបាល ក៏​នឹង​គិតគូរ​ដល់​ការចូល​រៀន​របស់​ក្មេង​សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ ក្នុង​រង្វង់​អាយុ​៣​ទៅ​៦​ឆ្នាំ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន