Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង សង្ឃឹមថា ទីក្រុងប៉េកាំង និងបន្តគាំទ្រដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េខាង

នៅក្នុងជំនួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី នាថ្ងៃទី​១៥ខែកញ្ញា​ក្នុងទីក្រុងសេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនជេអ៊ីន បានបង្ហាញពីក្តីសង្ឃឹមថា ទីក្រុងប៉េកាំង និងបន្តគាំទ្រដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ ។

មានប្រសាសន៍នៅក្នុងជំនួបពិភាក្សា ប្រធានាធិបតី ម៉ូនជេអ៊ីនបញ្ជាក់ថា «រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងខិតខំ ជាមួយសហគមន៍អន្តរជាតិ ក្នុងនោះមានប្រទេសចិន ដើម្បីបន្តគោលដៅមិនរីកសាយភាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ»។  ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបង្ហាញជំនឿចិតលើទំនាក់ទំនងយុទ្ធសាស្ត្ររវាងទីក្រុងសេអ៊ូលនិងទីក្រុងប៉េកាំង កាន់តែប្រសើរឡើង ។

ជំនួបពិភាគ្សារវាង​ប្រធានាធិបតីមូនជេអ៊ីន និងរដ្ឋមន្ត្រីការបរទេសចិនវ៉ាងយី  កើតឡើងចំពេលដែល កូរ៉េខាងជើងបានបាញសាកល្បងមីស៊ីលឆ្លងទ្វីបពីរគ្រាប់ ចូលក្នុងតំបន់សមុទ្រប្រទេសជប៉ុន ។

យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ ខណៈយោធាជប៉ុនក៏បានអះអាងដែរថាមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះអាចជាប្រភេទមីស៊ីលបាលិស្ទីគ។ ចំណែកសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញាកន្លងបានផ្សាយថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យនូវគ្រាប់មីស៊ីលនាំផ្លូវដែលគេតែងហៅថា (cruise missile) ប្រកបដោយជោគជ័យ ។

តាម KCNA គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន