Connect with us

Hi, what are you looking for?

អន្តរជាតិ

កុមារចិនមានអាយុចាប់ពី​១២-១៧ឆ្នាំបានចាក់វ៉ាក់សាំងកូវីដ ១៩រួចរាល់ជាង ៩១%

ចិនជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាំងមនុស្សធំនិងក្មេងជំទង់។ មកទល់ពេល នេះ ចិនបានជំរុញការចាក់វ៉ាក់សាំង ដល់កុមារមានអាយុចាប់ពី ១២ឆ្នាំឡើងដោយបារម្ភខ្លាចមានករណីឆ្លងកូវីដ ១៩ នៅក្នុងសាលារៀន។

ក្រសួងអបរំចិន  MOE ​បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៥ខែកញ្ញា  មានសិស្សដល់ទៅ ៩១% មានអាយុចាប់ពី ១២-១៧ឆ្នាំបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស​។ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បណ្តាសាលារៀននានាត្រូវបង្កើនសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ឲ្យបានល្អបំផុត ពិសេសក្នុងពេលឈប់សម្រាក់បុណ្យសែនព្រះខែ។

តាមការប្រកាសរបស់គណៈកម្មការសុខាភិបាលចិន បានបញ្ជាក់ថា កាលពីថ្ងៃទី​១៣ខែកញ្ញា មានករណីឆ្លងរាលដាលកូវីដ ១៩ នៅក្នុងសាលាបឋមសិក្សា នៅទីក្រុង Putian ខេត្ត Fujianភាគខាងកើតនៃប្រទេសចិន ។ ការរកឃើញនៅក្នុងសាលារៀន​ក្រោយមានករណីផ្ទះនៅក្នុងទីក្រុងនេះបាន​១០ថ្ងៃ។ ពលរដ្ឋនៅក្នុងទីក្រុង​ Putian  ប្រមាណ​ជាង ៤,៥លាននាក់ត្រូវធ្វើតេស្តទាំងអស់ ។

តាមការលើកឡើងរបស់មន្ត្រីសុខាភិបាលទីក្រុង Putian ​ពាក់ព័ន្ធនឹងសាលារៀន មកទល់ពេលនេះមានកុមារ២០នាក់ហើយក្រោមអាយុ ១២ឆ្នាំ បានឆ្លងកូវីដ​១៩​។ នៅថ្ងៃទី​១៥ខែកញ្ញា ចិនបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៥០នាក់ថ្មី គឺស្ថិតនៅក្នុងខេត្ត​ Putian ទាំងអស់ ។ នេះជាថ្ងៃទីពីរហើយដែលទីក្រុងនេះមានករណីឆ្លងកូវីដ​១៩ កើនឡើងដល់​៥០នាក់ ។  ក្នុងរយៈពេល ៥ថ្ងៃកន្លងមក ខេត្ត Fujian មានករណីឆ្លងកូវីដ ១៩​សរុប​​១៥២នាក់​ហើយ។

សរុបនៅទូទាំងប្រទេសចិនគិតត្រឹមថ្ងៃទី ១៥ខែកញ្ញា មានករណីឆ្លងកូវីដ ១៩ សរុប ៩៥.៤១៣នាក់ និងស្លាប់​៤៦៣៦នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន