Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ កំណត់​មួយផ្នែក​នៃ​ភូមិ​ចំនួន​២ ក្នុង​ក្រុង​សំរោង​ជា «​តំបន់​ក្រហម​»

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានចេញ​សេចក្តីសម្រេច​កំណត់​មួយផ្នែក​នៃ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ និង​ភូមិ​គី​វ័​ន្ត សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ជា «​តំបន់​ក្រហម​» ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា​៖ «​ត្រូវ​បានកំណត់​មួយផ្នែក​នៃ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ និង​ភូមិ​គី​រី​វ័​ន្ត សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ជា «​តំបន់​ក្រហម​» និង​ធ្វើ​ការបិទ​ខ្ទប់​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​មានការ​សម្រេច​ជាថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩»៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន