Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

៤២​ទីតាំង ត្រៀមសម្រាប់​ការចាក់​វ៉ាក់សាំង​ជូន​កុមារ អាយុ​ពី​៦ ដល់​១២​ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​!

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​នៅថ្ងៃនេះ​ថា សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​កុមារ​ដែលមាន​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ ខ្លួន​បានរៀបចំ​មណ្ឌល​សុខភាព ក៏ដូចជា​មន្ទីរពេទ្យ ចំនួន ៤២​ទីតាំង ស្ថិតក្នុង​ខណ្ឌ​ទាំង​១៤ សម្រាប់​យុទ្ធនាការ​នេះ​។​

​តាម​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​កុមារ​ដែលមាន​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំនេះ សម្រាប់​ដូ​ស​ទី​១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ និង​សម្រាប់​ដូ​ស​ទី​២ ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ រៀងរាល់​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​រសៀល​។​

​ជាមួយគ្នានេះ សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ ដែល​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សូម​មាតាបិតា អាណាព្យាបាល និង​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់ ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ ដូចជា​៖
– សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​លិខិតឆ្លងដែន ឬ​សៀវភៅ​ស្នាក់ ឬ​សៀវភៅ​គ្រួសារ​
– លិខិត​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​
– ចំពោះ​កុមារកំព្រា​ដែលមាន​រស់នៅ​មណ្ឌល​នានា ត្រូវមាន​លិខិត​ព្រមព្រៀង​អនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ពី​សំណាក់​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​
– ចំពោះ​កុមារ​ដែលជា​ជនអនាថា អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច ចេញ​លិខិតបញ្ជាក់ និង​នាំយក​ពួកគេ​មក​ទទួល​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន