Connect with us

Hi, what are you looking for?

អន្តរជាតិ

ឡាវ កំពុង​ពិចារណា​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៣!

​ឡាវ​៖ ប្រទេស​ឡាវ កំពុង​ពិចារណា​លើ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ នៅ​នាពេល​អនាគត ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រជាជន​ប្រឆាំង នឹង​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ ក៏ដូចជា​វីរុស​បំប្លែង​ខ្លួន​ថ្មី Delta ផងដែរ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ចិន​ស៉ី​ន​ហួរ នៅ​ថ្ងៃ​ពុធ ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ​។​

​គិត​ត្រឹម​ថ្ងៃអាទិត្យ​សប្តាហ៍​មុន មនុស្ស​ប្រមាណ ២,៦៦៣,៨១៦​នាក់ នៅក្នុង​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់ ក្នុងការ​ឆ្លង​ជំងឺ COVID-19 នៅ​ប្រទេស​ឡាវ បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​រួចរាល់​ហើយ ខណៈ​មនុស្ស​ប្រមាណ ១,៨៦៥,១៨៧​នាក់​ទៀត បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​។​

​ឡាវ​មាន​ឆ្លង​ជំងឺ COVID-19 សរុប​រហូត​ជិត​២​ម៉ឺន​នាក់​ហើយ ក្នុងនោះ​មាន អ្នកស្លាប់ ១៦​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន