Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​អប្សរា បដិសេធ​ការកាប់​ដើមឈើ​នៅមុខ​ប្រាសាទអង្គរវត្ត ដើម្បី​ធ្វើ​អាជីវកម្ម​

​ខេត្តសៀមរាប​៖ ក្រោយពី​មានការ​ចោទប្រកាន់ថា អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​សកម្មភាព​កាប់​ដើមឈើ​ធំ​ដែល​នៅខាងមុខ​ប្រាសាទអង្គរវត្ត​ក្នុង​ចេតនា​ដើម្បី​ធ្វើ​អាជីវកម្ម​នោះ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការបដិសេធ​ទាំងស្រុង ដោយ​ថា ការកាប់​នោះ គឺ​ដោយសារ​ដើមឈើ​ទាំងនោះ​មាន​អាយុ​ច្រើន ព្រមទាំង​មាន​ជំងឺ​។​

​លោក ចាន់​ដារ​ដ្ឋ បាន​ថ្លែងថា មុននឹង​កាប់​ដើមឈើ​ទាំង​២​ដើម​នោះ មន្ត្រី​ជំនាញ​បាន​ថែទាំ​ព្យាបាល​វា​យ៉ាង​ហ្មត់ចត់​បំផុត​ដើម្បី​ឲ្យ​មានជីវិត ប៉ុន្ដែ​ដោយសារ​វា​មាន​អាយុកាល​ច្រើន​ឆ្នាំ និង​មាន​ជំងឺ​មិនអាច​ព្យាបាល​បាន​ទើប​អាជ្ញាធរ​សម្រេច​កាប់​ចោល ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ ហើយ​ការកាប់​នេះ​មានការ​ជូនដំណឹង​ជាមុន មិនមែន​កាប់​ធ្វើ​អាជីវកម្ម​ដូច​ការរិះគន់​រប​ស់បុ​គ្គល​អគតិ​មួយចំនួន និង​ការចុះផ្សាយ​តាម​បណ្ដា​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ​។​

​បើតាម​លោក​អគ្គនាយករង​ថា កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការដកហូត​ដើមឈើ​ដែលមាន​អាច​បង្ក​ហានិភ័យ​ប្រមាណ​ជា​៣០០​ដើម​រួចមកហើយ ហើយ​រាល់​ការដកហូត​សុទ្ធតែ​មានការ​ជូនដំណឹង​ជាមុន​។ ក្រៅពី​ការដកហូត​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ធ្វើ​ការដាំ​កូនឈើ និង​ចែក​កូនឈើ​ដល់​សាធារណជន​ក្នុង​មួយឆ្នាំៗ​ប្រមាណ​ជា​២០​ម៉ឺន​ដើម​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន