Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជំនន់​ទឹកភ្លៀង អាច​នឹង​កើតមាន​ក្នុងភូមិ​សាស្ត្រ នៃ​ខេត្ត​មួយចំនួន​របស់​កម្ពុជា​, ក្រសួង​ធនធានទឹក សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​!

​ភ្នំពេញ​៖ នៅ​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប ជួរ​ភ្នំ​ដងរែក តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​មាត់សមុទ្រ អាច​នឹង​កើតមាន​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​២០-២៣ ខែកញ្ញា ឆ្នាំ​២០២១ ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​អាច​នឹង​អូស​កាត់​បញ្ឆិត​លើ​កម្ពុជា និង​ថ្ងៃទី​២៥ អាច​នឹង​មានកូន​ព្យុះ​ទី​១៥ កើតឡើង ដែល​អាច​នឹង​បង្ក​ឥទ្ធិពល​ដល់​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​យោងតាម​ការ​ព្យាករ លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ មាន​ស្ថានភាព ដូចខាងក្រោម​៖

​តំបន់​វាលទំនាប​៖ ផ្ទៃមេឃ​មាន​ពពក​ច្រើន មាន​ភ័​ព្ទ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិ​សា​ស្ត រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​។​

២- តំបន់​ខ្ពង់រាប ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ​៖ ផ្ទៃមេឃ​អាប់អួរ​មាន​ពពក​ច្រើន ភ័ព្វ​ផ្សែង នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នៅក្នុង ភូមិសាស្ដ្រ​ខេត្តពោធិ៍សាត់ (​ស្រុក​វាលវែង​) ឧត្ដរមានជ័យ ព្រះវិហារ និង​ខេត្តកំពង់ធំ តាមរយៈ​ស្ទឹងសែន ដែល​អាច​នឹង​បង្ក​ទៅជា​ជំនន់​។​

៣- តំបន់​មាត់សមុទ្រ​៖ ផ្ទៃមេឃ​អាប់​អូរ​មាន​ពពក​ច្រើន ភ័​ព្ទ​ផ្សែង នឹង​អាចមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​មធ្យម ដែល​នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ពិសេស​ផ្លូវជាតិ លេខ ៤ អាច​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​។ នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្នើ​ដល់​សាធារណជន​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន