Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ម្សិលមិញ​! មនុស្ស ១៧៨​នាក់ និង​យានយន្ត ៣៥​គ្រឿង ត្រូវបាន​អប់រំ និង​ពិន័យ ករណី​ល្មើស​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​

​ភ្នំពេញ​៖ បើតាម​សេចក្តីប្រកាស​របស់​គណ​:​កម្ម​ការដឹកនាំ​ការអនុវត្ត​ច្បាប់​កូ​វីដ​-១៩ បាន​បញ្ជាក់ថា ក្នុងការ​អនុវត្ត​វិធានការ​នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ សមត្ថកិច្ច​ជំនាញ បាន​រកឃើញ​មនុស្ស ១៧៨ នាក់​ទៀត និង​យានយន្ត​៣៥​គ្រឿង បាន​ប្រព្រឹត្តល្មើស​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល សរុប ៥៤ ករណី ព្រមទាំង​បានធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​សរុប​ចំនួន ២.២​លាន​រៀល​ផងដែរ​។

​ក្នុងចំណោម​អ្នក​ដែល​បាន​ល្មើស​វិធានការ​ទាំងនេះ មិនមាន​មនុស្ស ត្រូវបាន​បញ្ជូនទៅ​តុលាការ​ទេ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន