Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប បិទ​ភូមិ​ចំនួន​២ ក្នុងស្រុក​ជីក្រែង ដាក់​ជា​តំបន់​ក្រហម រយៈពេល​១​សប្តាហ៍​!

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​កំណត់​ជា​តំបន់​ក្រហម នៅក្នុង​ភូមិសាស្ត្រ​ភូមិ​កំពង់ និង ភូមិ​ស្រម៉រ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ដែលជា​តំបន់​មានការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​បណ្តោះអាសន្ន​សម្រាប់រ​យៈ​ពេល ១​សប្តាហ៍ គិត​ចាប់ពី​ម៉ោង​០១​រសៀល ថ្ងៃទី​១៩ ខែកញ្ញា ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​។​

ការកំណត់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូត​មាន​ការចេញ​សេចក្ដីសម្រេច​ជាថ្មី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន