Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បើក​អេ​ស្ការ​វ៉ា​ទ័​រ កំពុង​កាច​ព្រៃ ជាន់​ចំ​មីនតោន​ផ្ទុះ រងរបួស​បុរស​ម្នាក់

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់ បាន​រងរបួស​ស្រាល ខណៈ​បើក​អេ​ស្ការ​វ៉ា​ទ័​រ​មួយគ្រឿង កំពុង​កាច​ព្រៃ បានជា​ន់​ចំ​មីនតោន បណ្តាល​ឲ្យ​ផ្ទុះ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច​ចំការ ឯកឧត្តម ប៉ុល សារឿន ស្ថិតក្នុង​ភូមិ​អំ​ពឹប ឃុំ​មានជ័យ ស្រុក​សំឡូត​។​

​តាម​ការរាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ណ​យ ប៊ុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ខេត្តក្រចេះ ចំនែក​អេ​ស្ការ រង​ការខូចខាត ត្រង់​ផ្នែក​កញ្ចក់​ខាងមុខ​។​

​ក្រោយពេល​កើតហេតុ មន្ត្រី​ជំនាញ ស៊ីម៉ាក​CMAC បាន​ពិនិត្យ និង​ហ៊ុំព័ទ្ធ​ចំណុច​នោះ​ទុក ដើម្បី​ធ្វើការ​បន្ត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន