Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គម្រោង​ផលិត​គ្រឿង​សង្ហា​រឹម​មួយ បោះទុន​ជិត ៣​លាន​ដុល្លារ បើក​ដំណើរការ​នៅ​កម្ពុជា​

ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​មួយទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុន​ជិត ៣​លាន​ដុល្លារ​អាមេរិក​។​

​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម (​ពី​ស្បែក និង​ឈើ​នាំចូល​) របស់ ក្រុមហ៊ុន KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ២,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៨​កន្លែង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន