Connect with us

Hi, what are you looking for?

កម្សាន្ត

ដែនជម្រកសត្វព្រៃ​លំផាត់ ស្វាគមន៍​សំបុក​សត្វ​ត្រដក​តូច​ដំបូង ក្នុង​ឆ្នាំ​២០២១

​កាលពី​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ​២០២១ សំបុក​សត្វ​ត្រដក​តូច​ចំនួន ០១ សំបុក​ត្រូវបាន​រកឃើញ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ក្រុមការងារ​អង្គការ BirdLife Cambodia​។ នេះ​គឺជា​សំបុក​ដំបូង ដែល​ត្រូវបាន​រកឃើញ​ក្នុង​រដូវ​កាល​បន្ត​ពូជ​ឆ្នាំ ២០២១ នេះ​។

​សំបុក​សត្វ​ត្រដក​តូច​ត្រូវបាន​រកឃើញ​ជា​រៀងរាល់ឆ្នាំ​ក្នុង​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​លំផាត់ ដែល​ក្រុមការងារ​ចាប់ផ្ដើម​កត់ត្រា​ជា​លើ​ដំបូង​ក្នុង​ឆ្នាំ ២០១៧ ។ សត្វ​ត្រដក​តូច​ចាប់ផ្តើម​បន្ត​ពូជ​ចាប់ពី​ខែ​កុ​ម្ភះ ដល់ ឧសភា និង​ម្តងទៀត​ចាប់ពី​ខែសីហា ដល់ វិច្ឆិកា​។ ​បក្សី​ប្រភេទ​នេះ​ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​ងាយ​រងគ្រោះ (Vulnerable-VU) ក្នុង​បញ្ជីរ​ក្រហម​របស់ IUCN ។

​អង្គការ​BirdLife សូម​សំណូមពរ​ដល់​ប្រជា​សហគមន៍ និង​អជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ចូលរួម​ថែរក្សារ​ការពារ​សត្វ​ស្លាប​ងាយ​រងគ្រោះ​នេះ​ទាំងអស់គ្នា​ដោយ​ទប់ស្កាត់​និង​មិន​ទន្ទ្រាន​ដី​ដែល​ធ្វើអោយ​បាត់បង់​ទីជម្រក មិន​យក​ពង​កូន និង​មិន​បង្ករ​ការរំខាន​ជាដើម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន