Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រុមហ៊ុន​ផលិត​គ្រឿង​ស​ង្ហារឹម​ចំនួន ៣​ទៀត បោះទុន​វិនិយោគ​ជាង ១៥​លាន​ដុល្លារ នៅ​កម្ពុជា​

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន ៣​ទៀត បើក​ដំណើរការ​នៅ​កម្ពុជា ក្នុង​ទំហំ​ទុនវិនិយោគ​សរុប ១៥.១​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជិត ៤០០​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “MOUNTAIN FOREST PRODUCT CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តាប​ន្ទះ ក្តា​ប៉ា​កេ គ្រឿង​សង្ហា​រឹម គ្រឿង​បង្គុំ​គ្រឿង​សង្ហា​រឹម សម្ភារៈ​តុបតែង​ពី​បន្ទះ​ឈើ និង​ដុំ​កម្ទេច​ឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦៥​កន្លែង​។​

២- “KINGMALL INDUSTRIAL (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទ្វា បង្អួច និង ផលិតផល​ធ្វើ​អំពី​អាលុយមីញ៉ូម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២០​កន្លែង​។​

៣- “CAMBODIAN BIRCHEVER FURNITURE CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៧,៦ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩០​កន្លែង​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន