Connect with us

Hi, what are you looking for?

អន្តរជាតិ

អ៊ីរ៉ង់៖ លើកក្រោយនឹងមានទាហានអាមេរិក យ៉ាងតិច​៥០០នាក់ស្លាប់ ដោយការវាយប្រហារ

អ៊ីរ៉ង់បានព្រមានអាមេរិក ថា ប្រសិនបើអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់វិញនោះ ទាំហានអាមេរិកនៅមជ្ឈិមបូព៌ារាប់រយនាក់ត្រូវស្លាប់​​​។
ក្រោយពេលអាមេរិក ​ប្រកាសថា អ៊ីរ៉ង់ បានបន្ទន់ឥរិយាបថ ភ្លាមៗនោះ​កម្លាំងទាហានអ៊ីរ៉ង់ ក៏បានប្រកាសថា ការវាយប្រហារ​ កាលពីថ្ងៃទី​៨ ខែមករា គ្រាន់តែជាការចាប់ផ្តើម​ប៉ុណ្ណោះ​ ហើយបន្ទាយទាហានអាមេរិក​ទាំងអស់ នៅមជ្ឈិមបូព៌ា អាចនឹង​រងការវាយប្រហារបន្ដទៀត។


លោកឧត្តមសេនីយ៍ Ali Hajizadeh មេបញ្ជាការកងទ័ពបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបញ្ជាក់ថា ​​ការវាយប្រហារទៅលើបន្ទាយទាហានអាមេរិក ចំនួនពីរកន្លែង នៅលើទឹកដីអ៊ីរ៉ាក់ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ​ នៅពេលខាងមុខ នឹងមានការវាយប្រហារ ទៅលើទីតាំង​អាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា​។
លោកឧត្តមសេនីយ៍​ Ali Hajizadeh បញ្ជាក់ថា អ៊ីរ៉ង់ នៅមានមីស៊ីល​រាប់រយដើម ​ត្រៀមវាយប្រហារ នៅពេលចាំបាច់។ មេទ័ពអ៊ីរ៉ង់ បន្តទៀតថា​ អ៊ីរ៉ង់មិនមានគម្រោង​សម្លាប់ទាហានអាមេរិក ណាមួយនោះឡើយ​ កាលពីថ្ងៃទី​៨ ខែមករា​ ការវាយប្រហារនោះ គឺសម្តៅទៅលើសម្ភារយោធា អាមេរិក​ ក្នុងនោះប្រព័ន្ធបញ្ជារយន្តហោះគ្មានមនុស្សបើក​។​ ប៉ុន្តែបើអាមេរិកវាយបកវិញនោះ​​ ការវាយប្រហារលើកក្រោយ នឹងសម្លាប់ទាហានអាមេរិកជាមិនខាន។


សារព័ត៌មាន​ Fars ​បានដកស្រង់សម្តីលោកឧត្តមសេនីយ៍​ Ali Hajizadeh បញ្ជាក់ទៀតថា​«យើងបានត្រៀមមីស៊ីលរាប់ពាន់ដើម​ សម្រាប់វាយប្រហារតបត បើអាមេរិក វាយបកមកលើអ៊ីរ៉ង់ វិញ​នោះ»។
ចំណែកប្រធានាធិបតីអ៊ីរ៉ង់វិញ ក៏បានព្រមាន​អាមេរិកថា​​ នឹងទទួលរងការវាយប្រហារ​ដ៏គ្រោះថ្នាក់ ប្រសិនបើអាមេរិក នៅតែបន្តវាយប្រហារ សម្លាប់មន្ត្រីយោធាអ៊ីរ៉ង់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...