Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រោយការចាក់វ៉ាក់សាំងបានច្រើន ចិនបន្តយុទ្ធនាការចាក់ដូសទីបីជូនពលរដ្ឋ

ដោយសារតែប្រសិទ្ធភាពវ៉ាក់សាំង ក្នុងការតប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩ ចុះខ្យោយក្រោយការចាក់ដូសទីពី​របាន ៦ខែទៅ១២ខែ ។ ប្រទេសជាច្រនក៏បានសម្រេចចាក់៉វ៉ាក់សាំង ដូសទីជូនពលរដ្ឋ​ដើម្បីធានាសុវត្ថិភាព។  នៅពេលនេះដែរខេត្តក្រុងជាច្រើនរបស់ចិនក៏បានចាប់ផ្តើមចាក់ដូសទីបីផងដែរ។

នៅមុនពេលរដូវរងារចូលមកដល់ និង ការប្រកួតកីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំងឆ្នាំ​២០២២ ជិតមកដល់ ចិនបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ពិសេសគឺដូសជំរុញបន្ថែម ឬដូសទីបី​។

មកទល់ពេលនេះ មានខេត្តចំនួន៩ នៅក្នុងប្រទេសចិនបានចាក់ដូសទីបី ដើម្បីបង្កើតប្រសិទ្ធភាពវ៉ាក់សាំងក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩ ។ ក្រៅពីនេះនៅទីក្រុងជាច្រើន ទៀតក៏បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីផងដែរ ដល់ពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនដើម្បីធានាថា នឹងមិនមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍របស់ខ្លួននោះឡើយ។ ពលរដ្ឋដែលមានអាយុចាប់ពី​១៨-៥៩ដែលបានចាក់ដូសទីពីររួចរាល់ រយៈពេល​៦ខែគឺអាចទៅចាក់វ៉ាក់សាំងដូសទីបីបាន។

គិតត្រឹមថ្ងៃទី ៩ខែតុលា គណៈកម្មការសុខាភិបាលចិនបានប្រកាសថា បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅ ២,២២ពាន់លានដូស ។ បច្ចុប្បន្នចិនមានមនុស្ស​៣ក្រុមនឹងត្រូវចាក់ដូសទីបី ក្នុងនោះមានបុគ្គលិកធ្វើការនៅតាមព្រំដែន បុគ្គលិកមន្ត្រីគយ អាកាសចរណ៍ បុគ្គលិកធ្វើការនៅទីតំាងធ្វើចត្តាឡីស័គ​…។

ចិនគឺជាប្រទេសដែលផ្ទុះការឆ្លងកូវីដ ១៩ មុនគេបង្អស់នៅលើពិភពលោក ហើយប្រទេសដែលមានពលរដ្ឋ ច្រើនជាងគេបង្អស់នេះបានយកឈ្នះកូវីដ​១៩ បានយ៉ាងឆាប់រហ័សដោយសារតែការគ្រប់គ្រងបានល្អ ។ នៅពេលនេះចិនមិនមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ឡើយលើកលែងតែ ករណីនាំចូលពីក្រៅប្រទេសតែប៉ុណ្ណោះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន