Connect with us

Hi, what are you looking for?

អន្តរជាតិ

ពិភពលោកបារម្ភពីសង្គ្រាមជីវសាស្ត្របង្កឡើងដោយអាមេរិក ដើម្បីប្រឆាំងចិននិងរុស្ស៊ី

បច្ចុប្បន្ននៅលើ៊ពិភពលោកមានជំងឺរាតត្បាត ចំឡែកៗជាច្រើន កើតឡើងនៅជុំវិញពិភពលោក ហើយជំងឺទាំងនោះអាចជាលទ្ធផលនៃការស្រាវជ្រាវផលិត ដើម្បីប្រជែងអំណាចគ្នារបស់ប្រទេសមហាអំណាចពិភពលោក។

ទាំងនោះហើយបានជា​ចិន និងរុស្ស៊ីបានរួមគ្នាអំពាវនាវដល់អាមេរិក គោរពសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីអាវុធជីវសាស្ត្រ ក្នុងពេលដែល បណ្តាប្រទេសមហាអំណាចចោទប្រកាន់គ្នាទៅវិញទៅមកថាមានសកម្មភាពគំរាមកំហែងសន្តិសុខពិភពលោក​។

សារព័ត៌មាន  South China Morning Post  បានផ្សាយថា សកម្មភាពជីវសាស្ត្រយោធា របស់អាមេរិក និងសម្ព័ន្ធមិត្តនៅក្រៅប្រទេស បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខ ជាតិរុស្ស៊ី និងចិន ក៏ដូចជាក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​និងចិន បានលើកឡើងនៅក្នុងសេចក្តីប្រកាសរួមនៅអង្គការសហប្រជាជាតិ ក្នុងពេលដែល គណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកគ្រប់គ្រង់អាវុធ តាមសន្ធិសញ្ញាអង្គការសប្រជាជាតិ ហាមប្រាមរក្សាទុកនិងផលិតអាវុធជីវសាស្ត្រ។  ការបារម្ភរបស់រុស្ស៊ីនិងចិនកើតឡើងក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមក ស្តីពីប្រភពកូវីដ​១៩ ។

ក្រសួងចារកិច្ចអាមេរិក​បានបញ្ជាក់កាលពីខែសីហាឆ្នាំ​២០២១ថា កូវីដ​១៩ មិនម៉ែនជាអាវុធជីវសាស្ត្រនោះឡើយ ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានរបាយការណ៍ច្បាស់លាស់ថា​វីរុសកូវីដ ១៩ មានប្រភពមកពីធម្មជាតិ ឬក៏បែកធ្លាយចេញពីមន្ទីរពិសោធ នោះឡើយ។ អាមេរិកនឹងចិនបានស្នើឲ្យស្រាវជ្រាវទៅវិញទៅមកនៅមន្ទីរពិសោធជីវសាស្ត្រ ប៉ុន្តែប្រទេសទាំងពីរមិនអនុញ្ញាតឲ្យស្រាវជ្រាវនៅទីតាំងរបស់ខ្លួននោះឡើយ។

ការបារម្ភរបស់រុស្ស៊ីនិងចិន​ ពីការគំរាមកំហែងដោយអាវុធជីវសាស្ត្រ ក្រោយពេលចិននិងរុស្ស៊ីបានបង្ហាញថាអាមេរិកមានទីតាំងពិសោធជីវសាស្ត្រយោធា នៅក្រៅប្រទេសដល់ទៅ​២០០កន្លែង ហើយរាល់សកម្មភាពនៅក្នុងមន្ទីរពិសោធទាំងនោះមិនត្រូវបានលាតត្រដាងច្បាស់លាស់នោះឡើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន