Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ ប្រកាស​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​

​ភ្នំពេញ​៖ ការប្រកាស​បើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (​អ​.​ប​.​វ​.) ក្រោម​ឱវាទ​ក្រសួង នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួលបាន​ការឯកភាព​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថាន អ​.​ប​.​វ​. គឺមាន​ភាពចាំបាច់​ណាស់ ដើម្បី​ធានាបាន​នូវ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​នៃ​កម្លាំង​ពលកម្ម​ជំនាញ ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​។ ជាងនេះទៅទៀត ការ​អប់រ​រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ បន្ទាប់ពី​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម​រដ្ឋមន្ត្រី លើកឡើង​បន្តថា ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាជន ការពារ​នូវ​សុខភាព និង​សេចក្តីសុខ​របស់​ប្រជាជន​រួចផុត​ពី​ជំងឺ​រាតត្បាត​ជាស​កល កូ​វីដ​-១៩ ហើយ​យើង​អាច​រៀបចំ​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​របស់​យើង​ជា​បណ្តើរៗ​ឡើងវិញ ធានាបាន​នូវ​ការរស់នៅ​មួយ​ដែល​យើង​អាច​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ហើយ​បាន​ខិតខំ​ស្វះស្វែង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ទទួលបាន​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា ដែល​បានធ្វើ​ឱ្យមាន​ភាពស៊ាំ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា បច្ចុប្បន្ន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​គ្រឹះស្ថាន អ​.​ប​.​វ​. ចំនួន ១៩៩ ក្នុងនោះ​គ្រឹះស្ថាន អ​.​ប​.​វ​. សាធារណៈ ចំនួន​៣៨ និង​ឯកជន អង្គការ​/​សមាគម ចំនួន​១៦១ ដែលមាន​សិក្ខាកាម សិស្ស និស្សិត ប្រមាណ​ជាង ៦០.០០០​នាក់ បានបញ្ចប់​ការសិក្សា​និង​ចូលទៅក្នុង​ទីផ្សារការងារ​ជា​រៀងរាល់ឆ្នាំ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន