Connect with us

Hi, what are you looking for?

អន្តរជាតិ

Mercedes –Benz ជាង ១៧០០​គ្រឿង ប្រមូល​មកវិញ ជួប​ហានិភ័យ​ឆេះ​រថយន្ត​

​វៀតណាម​៖ ក្រុមហ៊ុន Mercedes -Benz នៅ​វៀតណាម កំពុង​ប្រមូល​រថយន្ត C200 ចំនួន​ជាង ១៧០០ គ្រឿង​ដែល​បាន​តំឡើង ក្នុងប្រទេស​នេះ ពី​ឆ្នាំ ២០១៤-២០១៨ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជួប​ហានិភ័យ​ឆាបឆេះ​រថយន្ត ពោលគឺ​កំហុស software ទាក់ទង​នឹង​ម៉ាស៊ីនភ្លើង នេះ​បើតាម​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មាន VNepxress នា​ថ្ងៃទី​១០ តុលា ២០២១​។​

​ក្រុមហ៊ុន​ថា ការប្រកាស​ប្រមូល​មក​ជួសជុល​វិញ​នេះ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ កញ្ញា ដល់ ៣១ ធ្នូ ឆ្នាំ​២០២៥​។ ដំណោះស្រាយ​គឺ​នឹងធ្វើ​បច្ចុប្បន្នភាព software គ្រប់គ្រង​ម៉ាស៊ីន ដែលជា​ការជួសជុល​មិន​គិតថ្លៃ ចំណាយពេល​ប្រមាណ ៣០​នាទី នៅ​គ្រប់កន្លែង​ចែកចាយ Mercedes -Benz ក្នុងប្រទេស​វៀតណាម​។​

​គួរ​បញ្ជាក់ថា រថយន្ត​របស់​ក្រុមហ៊ុន Mercedes -Benz ចំនួន​២៥៥៨​គ្រឿង ត្រូវបាន​លក់​នៅក្នុង​ប្រទេស​វៀតណាម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន