Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បើកទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​តា​តៃ ខេត្តកោះកុង​, អាជ្ញាធរ សូម​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​!

​កោះកុង​៖ ក្រុមហ៊ុន​វា​រី​អគ្គិសនី​តា​តៃ បានប្រកាស​បើកទ្វារ​ទំនប់ទឹក នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ បន្ទាប់ពី​ទឹកភ្លៀង​ពី​ខ្សែទឹក​ខាងលើ​អាង​ស្តុក​ទឹក​វា​រី​អគ្គស​នី​តា​តៃ កំពុង​កើន​ឡើងជា​លំដាប់​។​

​តាម​ការរំពឹងទុករ​បស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​តា​តៃ បានឱ្យដឹងថា ការបើកទ្វារ​ទឹក បានធ្វើ​ឡើង​កាលពី​រសៀល​ម៉ោង ១៤:០០ ដែល​លំហូរ​ទឹក​បញ្ចេញ​មាន ១២០០ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​។​

​អាជ្ញាធរ​ខេត្តកោះកុង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដៃ​ព្រែក ស្ថិតក្នុង​ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​។​

​សូមជម្រាបថា ខេត្តកោះកុង បាន​រង​ផលប៉ះពាល់​ដោយសារ​ឥទ្ធិពល​ព្យុះភ្លៀង​ពី​ប្រទេស​ចិន ឈ្មោះថា កុំ​ប៉ា​ស៊ូ ដែល​បានធ្វើឱ្យ​ផ្លូវ​សំខាន់ៗ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ខេមរភូមិន្ទ និង​តាម​បណ្ដា​ស្រុក​នានា ត្រូវបាន​ជន់​លិច​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន