Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ បើកទទួលភ្ញៀវ​ទេសចរ​ចា​ក់​វ៉ាក់សាំង​គ្រប់​ដូ​ស ពី​ប្រទេស​ហានិភ័យ​កម្រិត​ទាប ចាប់ពី​ខែវិច្ឆិកា​!

​ថៃ​៖ ប្រទេស​ថៃ​នឹង​បើក​ប្រទេស​ស្វាគមន៍​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស មកពី​ប្រទេស​ហានិភ័យ​ទាប​មួយចំនួន ដែលមាន​ដូចជា ចក្រភព​អង់គ្លេស សិង្ហ​បុរី អាល្លឺម៉ង់ ចិន និង​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា នេះ​ជាការ​លើកឡើង​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​ថៃ កាលពីពេល​ថ្មីៗ​នេះ​។​

​ថ្លែង​សុន្ទរកថា​ផ្សាយ​ផ្ទាល់​នៅតាម​ប្រព័ន្ធ​ទូរទស្សន៍ លោក ប្រា​យុទ្ធ បាន​លើកឡើងថា ភ្ញៀវទេសចរ​មកពី​ប្រទេស​យ៉ាងតិច​ចំនួន ១០ អាច​ចូលមក​ស្រុកថៃ​នៅ​ជំហាន​ដំបូង (​ថ្ងៃទី​១ ខែវិច្ឆិកា​) ដោយ​មិន​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ ហើយ​គ្រាន់តែ​ធ្វើតេស្ត PCR នៅមុន​ពេលមកដល់​ប្រទេស​ថៃ និង​ពេលមកដល់​ប៉ុណ្ណោះ​។ លុះ​នៅ​ខែធ្នូ និង​ខែមករា ថៃ​នឹង​បើក​ប្រទេស​ឱ្យ​ភ្ញៀវទេសចរ​មកពី​ប្រទេស​កាន់តែច្រើន​បន្ថែមទៀត​។​

​សម្រាប់​ភ្ញៀវទេសចរ ដែល​មិន​មកពី​ប្រទេស​ដែល​មិន​ស្ថិតក្នុង​បញ្ជី​ខាងលើនេះ​នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក ទើប​អាច​ដើរលេង​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប្រា​យុទ្ធ​។​ កន្លងមក ប្រទេស​ថៃ​បើក​ឱ្យ​ជនបរទេស​មកលេង​នៅ​តំបន់​ទេសចរណ៍​មួយចំនួន​ប៉ុណ្ណោះ តែ​ការបើក​លើក​នេះ​គឺ បើក​ឱ្យ​ដើរលេង​ដោយ​សេរី នៅ​ទូទាំងប្រទេស​ថៃ​។​

​ធនាគារជាតិ​ថៃ​ព្យាករ​ថា នៅក្នុង​ឆ្នាំនេះ​ប្រទេស​នេះ​នឹង​ទទួលភ្ញៀវ​ទេសចរ​សរុប ២០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ឆ្នាំក្រោយ ថៃ​អាចនឹងទទួល​ភ្ញៀវទេសច​រ​សរុប ៦​លាន​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន