Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បើករថយន្ត បុក​រថភ្លើង​កំពុង​ឆ្លងផ្លូវ​ជាតិ​លេខ​៤ រងរបួស​ធ្ងន់​ម្នាក់​!

ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​បើក​រថយន្តបុក​រថភ្លើង កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​។ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​០៦ ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​រថភ្លើង​កាត់​ផ្លូវជាតិ​លេខ​៤ ជិត​ផ្សារ​វាលរេញ ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា រថយន្ត​១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅ​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ បាន​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ដោយ​មិនមាន​អ្នក​បិទ​ដាក់​ប៉ា​រាស់ ក៏ត្រូវ​រថភ្លើង ០១​គ្រឿង​ទិសដៅ​ខេត្ត​ព្រះសីហនុ​-​ភ្នំពេញ​បុក​រថយន្ត​នេះ បណ្តាលអោយ អ្នកបើកបរ​រថយន្ត​ឈ្មោះ ឈិន សុខ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​កម្មករ (​រងរបួស​ធ្ងន់​) ទីលំនៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាលរេញ រីឯ​រថយន្ត បាន​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន