Connect with us

Hi, what are you looking for?

អន្តរជាតិ

ថ្ងៃដំបូងសិង្ហបុរីទទួលអ្នកទេសចរបរទេសបានជាង ២៤០០នាក់

ប្រទេសនៅក្នុងតំបន់អាស៊ាន មានថៃ វៀតណាម ម៉ាឡេស៊ី…មានគម្រោងបើកដំណើរការវិស័យសេដ្ឋកិច្ចឡើងវិញពិសេសគឺទេសចរណ៍ ។ នៅពេលនេះសិង្ហបុរីបានចាប់ផ្តើមដំណើរការជាបណ្តើរហើយ ដោយនៅថ្ងៃទី​១២ខែតុលា សិង្ហបុរី បានទទួលឯកសារសុំចូលទៅកាន់ទឹកដី​សិង្ហបុរីពីសំណាក់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ។

កម្មវិធីទេសចរណ៍របស់សិង្ហបុរី ពេលដំបូង​អនុញ្ញាតឲ្យអ្នកទេសចរមកពី​៨ប្រទេស មានដូចជា កាណដា ដាណឺម៉ាក បារាំង អ៊ីតាលី ហុល្លង់ អេស្បាញ អង់គ្លេស និងអាមេរិក។ ចាប់ពីថ្ងៃទី​១៩ខែតុលា សិង្ហបុរីនឹងពង្រីកកម្មវិធីទេសចរណ៍ទ្វេភាគី សម្រាប់អ្នកទេសចរបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ក្នុងថ្ងៃដំបូង នៃការបើកទ្វារទេសចរណ៍ សិង្ហបុរីបានអនុញ្ញាតឲ្យ អ្នកទេសចរ ចំនួន​២៤០០នាក់ ចូលមកកម្សាន្តនៅប្រទេសសិង្ហបុរី។ ក្នុងចំណោមអ្នកទេសចរ មានមកពីអង់គ្លេស ចំនួន​៩៧៦នាក់ បារាំង ៥៣៧នាក់ អាមេរិក ៤៤០នាក់ ។ ចំណែកកុមារក្រុមអាយុ​១២ឆ្នាំមិនចាំបាច់សុំទិដ្ឋការនោះឡើយ។

អគ្គនាយក នាយកដ្ឋានអាកាសចរណ៍​ក្នុងស្រុកសិង្ហបុរី​ CAAS ​លោក​ Han Kok Juan  បានឲ្យដឹងថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរសិង្ហបុរី ។ នៅពេលខាងមុខ ប្រទេសនេះនឹងទទួលបានភ្ញៀវទេសចរជាច្រើនចូលមកកម្សន្ត។

ក្រៅពីសិង្ហបុរីនៅមានប្រទេសជាច្រើនក្នុងតំបន់អាស៊ា មានថៃ ​ជាច្រើនក៏បានចាប់ផ្តើមអនុវត្តគម្រោងបើកទ្វារទេសចរណ៍ ដើម្បីដំណើរការសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ ក្រោយរងផលប៉ហពាល់យ៉ាងខ្លាំងដោយកូវីដ ១៩៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន