Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម ទទួល​ជំនួយ​វ៉ាក់សាំង​ពី​អាមេរិក ជិត​២​លាន​ដូ​ស​ទៀត​!

វៀតណាម​បានទទួល​វ៉ាក់សាំង ប្រភេទ Pfizer ចំនួន​១,៩៩៩,៥៣០​ដូ​ស​ទៀត ពី​សហរដ្ឋអាមេរិក តាមរយៈ​យន្តការ​កូ​វ៉ា​ក់ នាំ​ឲ្យ​ចំនួន​វ៉ាក់សាំង​ដែល​វៀតណាម​ទទួលបាន​ពី​អាមេរិក កើន​ដល់ ៩.៥​លាន​ដូ​ស​ហើយ គិត​ត្រឹម​ថ្ងៃទី​១៣ តុលា​។​

​ចាប់តាំងពី​កើតមាន​កូ​វីដ​មក សហរដ្ឋអាមេរិក​បាន​ចំណាយ ច្រើនជាង​២៦.៧​លាន​ដុល្លារ​អាមេរិក ជួយ​ដល់​ប្រទេស​វៀតណាម នេះ​បើតាម​ស្ថានទូត​អាមេរិក​ប្រចាំ​វៀតណាម​។ វៀតណាម​បាន​ចាក់​វ៉ាក់សាំង ៣៩.១​លាន​នាក់​ហើយ ត្រឹមតែ​១​ដូ​ស តែ​អ្នក​ចាក់​ដូ​ស​ទី​២ មាន​ប្រមាណ​១៦.១​លាន​នាក់​។​

​វៀតណាម​គ្រោង​នឹង​ប្រមូល​វ៉ាក់សាំង​ឲ្យ​បាន​ប្រមាណ​១៥០​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ យ៉ាងតិច ៧០​ភាគរយ នៅត្រឹម​ឆ្នាំក្រោយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន