Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​បិទ​សកម្មភាព​ការងារ មុខរបរ ដែលមាន​ហានិភ័យ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ រហូតដល់ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១

​ភ្នំពេញ​៖ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១​នេះ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន