Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សមត្ថកិច្ច​រាប់​រយ​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ ​ថ្ងៃ​សវនាការ​លោក​ ​កឹម​ ​សុខា​ ​សប្តាហ៍​ក្រោយ​

​កម្លាំង​សន្តិសុខ​គ្រប់​ប្រភេទ​នឹង​ត្រូវ​ដាក់​ពង្រាយ​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី១៥​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​ជា​ថ្ងៃ​ដំណើរការ​សវនាការ​កាត់ទោស​ ​លោក​ ​កឹម​ ​សុខា​ ​អតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​។​ ​នេះ​បើ​តាម​លទ្ធផល​ ​នៃ​កិច្ចប្រជុំ​ស្តី​ពី​ផែនការ​ការពារ​សន្តិសុខ​ ​ដែល​ត្រូវ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី៩​ ​មករា​ ​ម្សិលមិញ​។​

លោក​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​គឹម​ខឿន​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​អ្នកនាំពាក្យ​បាន​ថ្លែង​ថា​ ​កិច្ចប្រជុំ​នោះ​ ​គឺ​បាន​ផ្តោត​សំខាន់​លើ​ការពារ​សន្តិសុខ​ទូទាំង​ផ្ទៃ​ប្រទេស​ ​និង​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ ​ពាក់ព័ន្ធ​ការ​បើកសវនាការ​កាត់ទោស​លោ​ក​កឹម​ ​សុខា​។​ ​លោក​បញ្ជាក់​ថា​ ​យើង​មិន​អាច​វាយតម្លៃ​អត្តនោ​ម័ត​ចំពោះ​សភាពការណ៍​បានទេ​ ​យើង​ក៏​មិន​ទុកចិត្ត​ដែល​ថា​ពួក​នោះ​អស់​ឧបាយកល​ ​និង​ញុះញង់​បំពុល​បរិយាកាស​សង្គម​។​

​សូមជម្រាប​ថា​ ​លោក​ ​កឹម​ ​សុខា​ ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣​ ​ខែកញ្ញា​ ​ឆ្នាំ២០១៧​ ​ដោយ​ចោទប្រកាន់​ពី​បទ​ ​សនិ្ទ​ដ្ឋិ​ភាពជា​មួយ​បរទេស​ ​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ ​និង​ទីកន្លែង​ផ្សេងទៀត​ ​កាលពី​អំឡុង​ឆ្នាំ១៩៩៣​ ​ដល់​ថ្ងៃទី០៣​ ​ខែកញ្ញា​ ​ឆ្នាំ២០១៧​ ​តាម​មាត្រា៤៤៣​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...