Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មន្ទីរ​ឧស្សាហកម្ម ប្រាប់​ពី​មូល​ហេតុ នៃ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ក្រុង​ខេមរភូមិន្ទ

មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ ក្នុង​ក្រុង​ខេមរភូមិន្ទ​ទាំងអស់ អំពី​បញ្ហា​ខ្វះ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​មួយ​រយៈ​កន្លង​មក​នេះ។


តាម​ការ​បញ្ជាក់​របស់​មន្ទីរ​ថា ការ​ខ្វះខាត​ទឹក​ស្អាត​នេះ គឺ​ដោយ​សារ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត LYP GROUP កំពុង​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា ១.ប្រភព​ទឹក​នៅ​ទំនប់​ជ្រោះ​តាប៉ន​នៅ​សល់​តិច​តួច មិន​អាច​យក​មក​ផលិត​បាន, ២.ប្រភព​ទឹក​នៅ​ស្រះ​ភូមិ​ចាំយាម​មាន​ចំនួន​ប្រមាណ ៨០ម៉ឺន​ម៉ែត្រគូប ហើយ​ទំហំ​ប្រព័ន្ធ​ទុយោ​មេ​មាន​ទំហំ​តូច ធ្វើ​ឲ្យ​សម្ពាធ​ទឹក​ខ្សោយ និង ៣.ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត LYP GROUP បាន​បូម​ទឹក​ពី​ស្រះ​ភូមិ​ចាំយាម​យក​មក​ផលិត​ជំនួស​វិញ ប៉ុន្តែ​កម្លាំង​បូមទឹក​ក្នុង​មួយ​ម៉ោង​អាច​បូម​បាន​ត្រឹម​ប្រមាណ ២០០ម៉ែត្រគូប ចំណែក​ឯ​ការ​ប្រើប្រាស់​ទឹក​ស្អាត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ក្នុង​ម៉ោង​ចន្លោះ​ពី ៤០០ម៉ែត្រគូប ទៅ ៥០០ម៉ែត្រគូប។


យ៉ាងណាក៏ដោយ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ ខាង​ក្រុមហ៊ុន​បាន​នឹង​កំពុង​ដំឡើង​ម៉ូទ័រ​បូមទឹក​នៅ​ស្រះទឹក​រដ្ឋាករ​ទឹក​ចាស់ (ផ្លូវ៤៨) ដើម្បី​ផ្គត់ផ្គង់​បន្ថែម​លើ​តម្រូវ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ប្រចាំ​ថ្ងៃជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​ដូចធម្មតា​វិញ។ ហើយ​ចំពោះ​ការ​ដំឡើង​ម៉ូទ័រ​បូម​ទឹក​នេះ ត្រូវ​ប្រើ​រយៈពេល​ប្រមាណ​ពីរ​ថ្ងៃ​ទៀត ទើប​អាច​ដំណើរ​ការ​បូម​ទឹក​បាន៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន